khmer eng
  • ឯកឧត្តម ម៉ាន់ ឈឿន បានជួបថ្វាយបង្គំព្រះអង្គអនុគណស្រុកល្វាឯម ខែត្រកណ្តាល ដែលគង់ចាំព្រះវស្សានៅវត្តទឹកឃ្លាំង
     
    ចែករំលែក ៖

    ថ្ងៃសៅរ៍ ទី៣០ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោង៩:៣០នាទី ឯកឧត្តម ម៉ាន់ ឈឿន អនុប្រធានគណៈកម្មការទី៧ ព្រឹទ្ធសភា និងក្រុមគ្រួសារ បានរួមគ្នាជួបថ្វាយបង្គំព្រះអង្គអនុគណស្រុកល្វាឯម ខែត្រកណ្តាល ដែលគង់ចាំព្រះវស្សានៅវត្តទឹកឃ្លាំង ដើម្បីធ្វើបុណ្យបួងសួង ឧទ្ទិសកុសល ជូនអ្នកមានគុណ និងកម្មាភិបាលយុទ្ធជន យុទ្ធនារី ដែលបានពលីជីវិត ដើម្បីប្រទេសជាតិមាតុភូមិ សូមបន្តទទួលបាននូវបរមសុខនៅទីស្ថានដ៏គាប់ប្រសើរបំផុត និងសូមទសបារមីវត្ថុស័ក្តិសិទ្ធទិសទាំងប្រាំបី មេត្តាប្រទានពរជ័យជូនថ្នាក់ដឹកនាំ និងប្រជាជនកម្ពុជា ទទួលបានសេចក្តីសុខ និងចម្រើនគ្រប់ប្រការ គ្រប់ពេលវេលា កុំបីឃ្លៀងឃ្លាតឡើយ។


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់សមុទ្រ និងបោះឆ្នោតជ្រើសរើសបំពេញសមាជិកគណៈកម្មការទី៥ព្រឹទ្ធសភា
    thumbnail
     
    គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា ពិនិត្យសម្រេចរបៀបវារៈសំខាន់ៗចំនួន៣
    thumbnail
     
    ឯកឧត្តម លី សារី​ អញ្ជើញគោរពវិញ្ញាណក្ខន្ធសព​ លោក ជ័យ​ ប៊ុនធឿន​ សមាជិកក្រុមប្រឹក្សាសង្កាត់កំពង់បាយ​  នៅក្រុងកំពត​ ខេត្តកំពត
    thumbnail
     
    ឯកឧត្តម ប្រាក់ ចំរើន អញ្ជើញចូលរួមពិធីបុណ្យទក្ខិណានុប្បទានគម្រប់៧ថ្ងៃ និង១០០ថ្ងៃ ដើម្បីឧទ្ទិសកុសលជូនចំពោះវិញ្ញាណក្ខន្ធសពលោកយាយឧបាសិកា ស៊ន់ គា
    thumbnail
     
    ឯកឧត្តម អ៊ុច បូររិទ្ធ អញ្ជើញគោរពវិញ្ញាណក្ខន្ធសពម្តាយបង្កើតរបស់ឯកឧត្តម ឡោ ចាន់លី សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍គណបក្សខេត្តកំពង់ចាម